Saturday, January 26, 2013
Saturday, January 19, 2013
ការជ្រើសរើសសម្លៀកបំពាក់ដ៏សមរម្យ
ដើម្បីស្លៀកពាក់ឲ្យបានសមរម្យ ត្រូវចេះជ្រើសរើសសំលៀកបំពាក់៖
សម្រាប់បុរស៖
សម្រាប់បុរស៖
- បុរសមាឌតូចស្ដើង អាចជ្រើសរើសបានតាមចិត្ត នូវកំណាត់សំពត់សម្រាប់ធ្វើសម្លៀកបំពាក់។ ប៉ុន្ដែ ត្រូវចៀសវៀង កុំប្រើកំណាត់ដែលមានឆ្នូតធំ ឬក្រឡាធំ ដែលវាញ៉ាំងមាឌយើង ឲ្យរឹតតែតូចទៅទៀត។
- បុរសមាឌទាបក្រអាញ ត្រូវជ្រើសរើសរកកំណាត់លាត ដែលមានពណ៌ចាស់ក្រម៉ៅ ឬមានពណ៌ឆ្នូតតូចៗហើយជិតៗគ្នា មិនឆើតពេក។
- បុរសមាឌស្ដើង មានសេរីភាពក្នុងការជ្រើសរើសពណ៌បានគ្រប់យ៉ាង។
- បុរសមាឌខ្ពស់ក្រអាញ អាចជ្រើសកំណាត់អ្វីក៏បានដែរ លើកលែងតែកំណាត់មានឆ្នូតធំៗ មានក្រឡាធំៗ ហើយនឹងពណ៌ឆើតហួស ដែលវាញ៉ាំងមាឌយើង ឲ្យរឹតតែធំក្រអាញថែមទៀត។
- មាឌតូចស្ដើង អាចជ្រើសពណ៌អ្វីក៏បានដែរ ប៉ុន្តែមិនត្រូវ ឲ្យសម្លៀកបំពាក់នោះ ខ្លី ឬវែងពេកទេ ហើយត្រូវចៀសវាង កុំប្រើកំណាត់ណា ដែលមានគំនូរធំៗ ព្រោះវាញ៉ាំងឲ្យមាឌយើង ឲ្យរឹតតែតូចទៅទៀត។
- ស្ត្រីមាឌធំស្ដើង អាចប្រើសម្លៀកបំពាក់បែបណា ក៏បានដែរ តែត្រូវស្ថិតនៅក្នុងក្របខ័ណ្ឌនៃភាពសមរម្យ ហើយត្រូវចេះបិទបាំងភាពស្គមនៃឆ្អឹងដងកាំបិត និងដៃ។
- ស្ត្រីមាឌធំក្រាស់ ត្រូវចៀសវាងពណ៌ឆើត និងគំនូរធំៗ។ គេអាចប្រើពណ៌ខ្ចីបាន ដោយជ្រើសរើស រាងសម្លៀកបំពាក់។
Learn to Meditate Effectively
Learn to meditate effectively. The mind is naturally a very noisy machine which wants to move from one subject to another like an unchained monkey. One must learn to restrain and discipline it if one is to achieve anything of substance and to be peaceful. Meditation for twenty minutes in the morning and twenty minutes in the evening will certainly provide you with exceptional results if regularly practiced for six months. Learned sages of the East have been advancing the many benefits of meditation for over 5000 years.
Enhancing Your Concentration and Powers of Focus
To enhance your concentration and powers of focus, count your steps when you walk. This is a particularly strong technique. Take six steps while taking a long inhale, hold your breath for another six steps, and then exhale for six steps. If six steps is too long for the breaths, do whatever you feel comfortable with. You will feel very alert, refreshed, internally quiet and centered after this exercise. So many people allow their minds to be filled with mental chatter. All peak performers appreciate the power of a quiet, clear mind which will concentrate steadily on all important tasks.
Friday, January 18, 2013
គេងឲ្យមានប្រយោជន៍
Sleep less. This is one of the best investments you can make to make your life more productive and rewarding. Most people do not need more than 6 hours to maintain an excellent state of health. Try getting up one hour earlier for 21 days and it will develop into a powerful habit. Remember, it is the quality of sleep that is important. And just imagine having an extra 30 hours a month to spend on the things that are important to you.
Thursday, January 17, 2013
ឧបសគ្គគឺជាឱកាស
គ្រប់បញ្ហាតែងមានដំណោះស្រាយ។ តើយើងគួរព្យាយាមរកវិធីសាស្ត្រដោះស្រាយ ឬចាំឲ្យលទ្ធផលត្រូវស្ដែងឡើងដោយឯកឯង។ តើវិថីណាមួយដែលអ្នកនឹងជ្រើសរើស?
Wednesday, January 16, 2013
សមីការឌីផេរ៉ង់ស្យែល
១. នៅពេលភ្លៀងធ្លាក់ តំណក់ទឹកភ្លៀងដែលធ្លាក់ចុះមកត្រូវរងនូវកម្លាំងទប់នៃខ្យល់ បើមិនដូចនេះទេ មនុស្សនឹងអាចស្លាប់ដោយសារតំណក់ទឹកភ្លៀងនៅរៀងរាល់រដូវវស្សា។ គេដឹងថា កម្លាំងទប់នៃខ្យល់សមាមាត្រនឹងល្បឿននៃទឹកភ្លៀងដែលកំពុងធ្លាក់ ហើយគ្មានកម្លាំងផ្សេងទៀត មានអំពើលើតំណក់ទឹកភ្លៀង និងទឹកភ្លៀងធ្លាក់ចុះត្រង់ទៅផែនដី។ រកល្បឿនរបស់តំណក់ទឹកភ្លៀងនៅខណៈពេល t បើគេដឹងថា តំណក់ទឹកភ្លៀងមានម៉ាស m និងល្បឿនដើមស្មើសូន្យ។
Tuesday, January 15, 2013
លំហាត់ប្រូបាប
១. គេរៀបចំឆ្នោត ១៥០សន្លឹកដើម្បីលក់ឲ្យអស់មុនពេលចេញផ្ទៀង ដែលក្នុងនោះមានឆ្នោតត្រូវរង្វាន់ចំនួន ៥សន្លឹក។ មនុស្សម្នាក់ទិញឆ្នោតចំនួន ១២សន្លឹក។ រកប្រូបាបដែល៖
ក. គ្មានត្រូវរង្វាន់សោះ
ខ. ត្រូវរង្វាន់យ៉ាងតិចមួយសន្លឹក
គ. ត្រូវរង្វាន់ ២សន្លឹកគត់។
២. សិប្បកម្មមួយមានម៉ាស៊ីន ២គ្រឿង ផលិតវត្ថុដូចគ្នា។ គេដឹងថា ម៉ាស៊ីនទី១ ផលិតវត្ថុបាន ៤៥% ដែលក្នុងនោះមានខូច ៣%។ ចំណែកម៉ាស៊ីនទី២ ផលិតវត្ថុបាន ៥៥% ដែលក្នុងនោះខូច ២%។
ក. តើប្រូបាបដែលមានវត្ថុខូច ដោយដឹងថាផលិតដោយម៉ាស៊ីនទី១ស្មើប៉ុន្មាន?
ខ. រកប្រូបាបដែលមានវត្ថុខូចក្នុងម៉ាស៊ីនទី១
គ. រកប្រូបាបដែលមានវត្ថុខូចក្នុងម៉ាស៊ីនទី២
ឃ. បើម៉ាស៊ីនទាំងពីរផលិតបានវត្ថុចំនួន ១០០០ តើម៉ាស៊ីនទី១ ធ្វើខូចអស់ប៉ុន្មាន? ម៉ាស៊ីនទី២ធ្វើខូចអស់ប៉ុន្មាន?
៣. ប្រូបាបដែលមនុស្សម្នាក់គាំទ្រគណៈបក្ស A ស្មើនឹង ០.៦។ គេធ្វើការស្ទង់មតិលើសំណាកមួយដែលមានមនុស្ស ៨នាក់។ រកប្រូបាបដែល៖
ក. ៣ នាក់គាំទ្រគណៈបក្ស A
ខ. ច្រើនជាង ៥នាក់គាំទ្រគណៈបក្ស A។
៤. ក្នុងល្បែងបោះកាក់មួយ គេនឹងទទួលបានប្រាក់ ២០០រៀល បើកាក់ផ្ងារឡើងខាងរូបក្បាល ហើយទទួលបានប្រាក់ ១០០រៀល បើកាក់ផ្ងារឡើងខាងគ្មានរូបក្បាល។ គេបោះកាក់នោះចំនួន ៨ដង។ គណនាប្រូបាបដែលគេទទួលបានប្រាក់ទាំងអស់ ១៥០០រៀល។
៥. នៅលើបន្ទាត់ចំនួន គេចេញដំណើរពីគល់ ០ ទៅទិសខាងស្ដាំមួយប្រឡោះ បើគេបោះគ្រាប់ឡុកឡាក់មួយចេញបានលេខ ១ ឬលេខ ២។ គេនឹងទៅទិសខាងឆ្វេងមួយប្រឡោះ បើគេបោះបានលេខផ្សេងទៀត។ គេបោះគ្រាប់ឡុកឡាក់ ៦ដង។ គណនាប្រូបាបដែលធ្វើឲ្យគេត្រឡប់មកដល់គល់ ០ វិញនៅពេលគេបោះលើកទី ៦។
៦. ប្រអប់មួយមានឆ្នោត ៩០សន្លឹក ដែលចុះលេខពី ១ ដល់ ៩០។ គេចាប់យកឆ្នោតមួយសន្លឹកដោយចៃដន្យ។
ក. គណនាប្រូបាបនៃព្រឹត្តិការណ៍សន្លឹកឆ្នោតនោះមានចុះលេខគូ ឬជាពហុគុណនៃ៥។
ខ. គណនាប្រូបាបនៃព្រឹត្តិការណ៍សន្លឹកឆ្នោតនោះមិនមែនជាពហុគុណនៃ ៥។
៧. ក្នុងកេសមួយមានដាក់សៀវភៅគណិតវិទ្យា ៩ក្បាល ដែលជាសៀវភៅថ្នាក់ទី១ ដល់ថ្នាក់ទី៩។ លោកគ្រូបានយកសៀវភៅម្ដងមួយៗចំនួនបីដងឲ្យទៅសិស្សម្នាក់ ហើយរៀបតាមលំដាប់នៃសៀវភៅនោះ។ រកប្រូបាបនៃព្រឹត្តិការណ៍ខាងក្រោម៖
ក. សៀវភៅទាំងបីបង្កើតបានជាចំនួន ៧៨៩។
ខ. សៀវភៅទាំងបីបង្កើតបានជាចំនួនចែកដាច់នឹង ១២៥។
៣. ប្រូបាបដែលមនុស្សម្នាក់គាំទ្រគណៈបក្ស A ស្មើនឹង ០.៦។ គេធ្វើការស្ទង់មតិលើសំណាកមួយដែលមានមនុស្ស ៨នាក់។ រកប្រូបាបដែល៖
ក. ៣ នាក់គាំទ្រគណៈបក្ស A
ខ. ច្រើនជាង ៥នាក់គាំទ្រគណៈបក្ស A។
៤. ក្នុងល្បែងបោះកាក់មួយ គេនឹងទទួលបានប្រាក់ ២០០រៀល បើកាក់ផ្ងារឡើងខាងរូបក្បាល ហើយទទួលបានប្រាក់ ១០០រៀល បើកាក់ផ្ងារឡើងខាងគ្មានរូបក្បាល។ គេបោះកាក់នោះចំនួន ៨ដង។ គណនាប្រូបាបដែលគេទទួលបានប្រាក់ទាំងអស់ ១៥០០រៀល។
៥. នៅលើបន្ទាត់ចំនួន គេចេញដំណើរពីគល់ ០ ទៅទិសខាងស្ដាំមួយប្រឡោះ បើគេបោះគ្រាប់ឡុកឡាក់មួយចេញបានលេខ ១ ឬលេខ ២។ គេនឹងទៅទិសខាងឆ្វេងមួយប្រឡោះ បើគេបោះបានលេខផ្សេងទៀត។ គេបោះគ្រាប់ឡុកឡាក់ ៦ដង។ គណនាប្រូបាបដែលធ្វើឲ្យគេត្រឡប់មកដល់គល់ ០ វិញនៅពេលគេបោះលើកទី ៦។
៦. ប្រអប់មួយមានឆ្នោត ៩០សន្លឹក ដែលចុះលេខពី ១ ដល់ ៩០។ គេចាប់យកឆ្នោតមួយសន្លឹកដោយចៃដន្យ។
ក. គណនាប្រូបាបនៃព្រឹត្តិការណ៍សន្លឹកឆ្នោតនោះមានចុះលេខគូ ឬជាពហុគុណនៃ៥។
ខ. គណនាប្រូបាបនៃព្រឹត្តិការណ៍សន្លឹកឆ្នោតនោះមិនមែនជាពហុគុណនៃ ៥។
៧. ក្នុងកេសមួយមានដាក់សៀវភៅគណិតវិទ្យា ៩ក្បាល ដែលជាសៀវភៅថ្នាក់ទី១ ដល់ថ្នាក់ទី៩។ លោកគ្រូបានយកសៀវភៅម្ដងមួយៗចំនួនបីដងឲ្យទៅសិស្សម្នាក់ ហើយរៀបតាមលំដាប់នៃសៀវភៅនោះ។ រកប្រូបាបនៃព្រឹត្តិការណ៍ខាងក្រោម៖
ក. សៀវភៅទាំងបីបង្កើតបានជាចំនួន ៧៨៩។
ខ. សៀវភៅទាំងបីបង្កើតបានជាចំនួនចែកដាច់នឹង ១២៥។
គណិតវិទ្យាQCM
In a local election, 3000 votes were cast to elect one of the three candidates A, B, and C. Of the first 2000 votes, A received 45%, B received 35%, and the rest went to C. Of the remaining 1000 votes, 60% went to C, 25% went to B, and the rest went to A. Which of the following is true?
(A). A places first with 60% of the votes
(B). C wins the election
(C). A and C tie for the first place
(D). C received 50 votes more than B
(E). None of the above
Monday, January 14, 2013
គណិតវិទ្យាQCM
Sam-the-super-snail is climbing a vertical stone 1 meter high. He climbs at a steady speed of 30cm per hour, but each time the church clock strikes the shock causes him to slip down 1cm. The clock strikes the hour, so at 1 o'clock he would slip back 1cm, at 2 o'clock he would slip back 2cm and so on. If he starts to climb just after he clock strikes 3:00 pm; when will he reach the top?
(a). 3:50 pm
(b). 6:20 pm
(c). 6:50 pm
(d). 7:20 pm
(e). None of the above.
Sunday, January 13, 2013
អនុវត្តន៍ដេរីវេ
ក្រុមហ៊ុនផលិតសម្ភារៈប្រើប្រាស់មួយបានចំណាយប្រាក់ ២០០០រៀល សម្រាប់ផលិតសម្ភារៈមួយគ្រឿង។ គេដឹងថា បើក្រុមហ៊ុនលក់សម្ភារៈមួយគ្រឿងក្នុងតម្លៃ ៥០០០រៀល នោះក្នុងមួយខែលក់អស់ ៤០០០គ្រឿង។ អ្នកគ្រប់គ្រងក្រុមហ៊ុនបានសង្កេតឃើញថា កាលណាតម្លៃសម្ភារៈកើនឡើងម្ដង ១០០០រៀល នោះបរិមាណសម្ភារៈលក់ចេញក្នុងមួយខែ ថយចុះម្ដង ៤០០គ្រឿង។ កំណត់តម្លៃសម្ភារៈ មួយគ្រឿងដែលក្រុមហ៊ុនត្រូវលក់ដើម្បីទទួលបានប្រាក់ចំណេញជាអតិបរមា។
លំហាត់ទី៤
កសិករម្នាក់មានបារីមូរដៃចំនួន ១០ដើម។ ដោយការសន្សំសំចៃគាត់ជក់អស់បារី ១០ដើម ដោយមិនបានបោះចោលកន្ទុយបារីទេ គាត់ពន្លាកន្ទុយបារី ៣ មូរបានបារី ១ដើម។ តើកសិករជក់បានបារី ប៉ុន្មានដើមដោយគ្មានសល់កន្ទុយបារីសោះ?
រាជធានីភ្នំពេញ, ថ្នាក់ទី៩, ២០១០
លំហាត់ទី៣
ក្នុងថ្នាក់រៀនមួយគេរៀបសិស្សជាក្រុម។ បើគេរៀបសិស្ស ៨នាក់ក្នុងមួយក្រុម នោះនៅសល់សិស្ស៤នាក់។ តែបើគេរៀបសិស្ស ៩នាក់ក្នុងមួយក្រុម នោះខ្វះសិស្ស ២នាក់។ រកចំនួនសិស្សក្នុងថ្នាក់នោះ។
កំពង់ធំ, ថ្នាក់ទី៩, ២០០៩
លំហាត់ទី២
សិស្សមួយក្រុមបានព្រមព្រៀងចូលលុយគ្នាដើម្បីធ្វើពិធីជប់លៀងមួយ។ លុយដែលប្រមូលបានសរុប ៧៧០០០០រៀល។ ដោយដឹងថាសិស្សប្រុសម្នាក់ត្រូវបង់ ៣០០០០រៀល និងសិស្សស្រីម្នាក់ត្រូវបង់ ២០០០០រៀល។ ចូររកចំនួនសិស្សប្រុស និងចំនួនសិស្សស្រីនៃក្រុមនេះ។
លំហាត់ទី១
ក្នុងការសិក្សាស្រាវជ្រាវសិស្ស ៨០០០នាក់ បានឲ្យដឹងថា សិស្សដែលចូលចិត្តរៀនគណិតវិទ្យាមានចំនួនស្មើនឹងបីដងនៃចំនួនសិស្សដែលចូលចិត្តរៀនរូបវិទ្យា និងមានសិស្ស ៤៨នាក់ ចូលចិត្តរៀនទាំងពីរមុខវិជ្ជា។ ចូររកចំនួនសិស្សដែលចូលចិត្តរៀនគណិតវិទ្យា។
ថ្នាក់ទី៩, ២០១២
Saturday, January 12, 2013
វិធីសាស្ត្រដែលគេប្រើប្រាស់ក្នុងការកំណត់ថ្លៃ
មានវិធីសាស្ត្រ ២ យ៉ាងដែលគេប្រើប្រាស់ក្នុងការកំណត់ថ្លៃ៖
- ការកំណត់ថ្លៃយោងទៅតាមចំណាយ៖ មានន័យថាថ្លៃដែលត្រូវបានកំណត់ត្រឹមកម្រិតស្រង់ដើមដោយមិនគិតថ្លៃលើសដើម្បីចំណេញ។
- ការកំណត់ថ្លៃដើម្បីចំណេញ៖ មានន័យថាថ្លៃត្រូវបានកំណត់ទៅតាមកម្រិតណាមួយដើម្បីទទូលបានភាគរយចំណេញមួយធៀបនឹងចំណាយ ឬធៀបនឹងថ្លៃលក់ ឬហៅម្យ៉ាងទៀតថាការកំណត់ថ្លៃដោយបន្ថែមតម្លៃលើស។
កត្តាដែលជះឥទ្ធិពលដល់ការកំណត់ថ្លៃ
មានកត្តាមួយចំនួនដែលជះឥទ្ធិពលដល់ការកំណត់ថ្លៃដែលក្នុងនោះរួមមាន៖
- គោលបំណងរបស់អង្គភាព
- ធតុផ្សំនៅទីផ្សារចម្រុះ
- ថ្លៃដើម ឬចំណាយ
- ការយល់បានរបស់អតិថិជន
- បញ្ហាច្បាប់ និងនិយ័តកម្ម
Verbs That Are Always Followed By The Gerund
- admit
- appreciate
- avoid
- can't help
- consider
- delay
- deny
- enjoy
- finish
- mind
- miss
- postpone
- practice
- quit
- recall
- report
- resent
- resist
- resume
- risk
- suggest
Verbs That Are Always Followed By The Infinitive
- agree
- attempt
- claim
- decide
- demand
- desire
- expect
- fail
- forget
- hesitate
- hope
- intend
- learn
- need
- offer
- plan
- prepare
- pretend
- refuse
- seem
- strive
- tend
- want
- wish
Monday, January 7, 2013
ទឹកឃ្មុំជួយបំបាត់អាការក្អក
តាមការស្រាវជ្រាវពីសាកលវិទ្យាល័យរដ្ឋផេនស៊ីលវ៉ានៀ បានបញ្ជាក់ថា ទឹកឃ្មុំសុទ្ធពណ៌ត្នោត ប្រហែល២ស្លាបព្រាកាហ្វេ អាចមានប្រសិទ្ធភាពច្រើនជាងថ្នាំបំបាត់ក្អក។ សម្រាប់ក្មេងៗ ដែលមានអាការក្អកមិនធ្ងន់ធ្ងរពេក គុណសម្បត្តិប្រឆាំងរ៉ាឌីកាល់សេរី និងប្រឆាំងពពួកអតិសុខុមប្រាណ របស់ទឹកឃ្មុំ អាចជួយបន្ថយអាការរលាករបស់ជាលិកា ក្នុងបំពង់កបាន។
Sunday, January 6, 2013
វិធីហាត់ចិត្តជាសមាធិ
មានវិធីជាច្រើនសម្រាប់ការហាត់ចិត្តឲ្យស្ថិតក្នុងលក្ខណៈជាសមាធិ។ ខាងក្រោមនេះជាវិធីងាយៗមួយចំនួន៖
- អង្គុយ ឬដេកក៏ដោយ ត្រូវរៀបចំដៃជើងនិងសាច់ដុំឲ្យស្រួលសប្បាយ មិនចង្អៀតស្អុះស្អាប់ ធ្មេចភ្នែកនឹកដល់រូបរាងលេខ១ ទាល់តែឃើញច្បាស់បំផុត ហើយផ្លាស់លេខ ២, ៣, ៤ រហូតដល់លេខ៩។ ថ្ងៃទី២ នឹកដល់លេខពីរតួ គឺតាំងពី១០ ដល់៩៩ ហើយក្នុងថ្ងៃទី៣ នឹកដល់លេខបីតួ គឺតាំងពីលេខ១០០ ដល់៩៩៩ ដូច្នេះជាលំដាប់តទៅ។
- យកវត្ថុតូចៗ ដូចជាដបទឹកអប់ជាដើម ដាក់កន្លែងមួយឆ្ងាយពីខ្លួនរវាងមួយម៉ែត្រ សម្លឹងមើលរបស់នោះឲ្យជុំវិញ ពិនិត្យពិគ្រោះយ៉ាងល្អិតល្អន់ ហើយធ្មេចភ្នែកនឹកដល់សភាពរបស់នោះ ឲ្យបានជារូបរាងជាក់ច្បាស់ ប្រាកដតាមភាពពិតនៃរបស់នោះ យូរៗបើកភ្នែក ថាតើត្រូវគ្នាពិតឬទេ បើនៅមិនទាន់ត្រឹមត្រូវទេ ត្រូវធ្វើឲ្យបានត្រឹមត្រូវជាទីបំផុត។
- ក្រដាសមួយសន្លឹក ខ្មៅដៃពីរកាន់ដៃម្ខាងមួយ ដៃស្ដាំគូររង្វង់មូល ដៃឆ្វេងគូរក្រឡា៤ជ្រុង លើក្រដាសតែមួយ និងវេលាតែមួយជាមួយគ្នា។ វិធីហ្វឹកហាត់នេះ ជាវិធីដ៏ស្រណុក និងជាប្រយោជន៍បំផុត ក្នុងការបង្វឹកឲ្យរាងកាយនៅក្នុងអំណាចរបស់ចិត្ត និងឲ្យចិត្តជាសមាធិល្អផង។
- ឲ្យព្យាយាមនឹកដល់ជនណាមួយដែលយើងស្គាល់ ឬធ្លាប់ឃើញ ព្យាយាមនឹកឲ្យបានជារូបជាប់នឹងភ្នែក និងឃើញច្បាស់ប្រាកដ។
- យកទឹកដាក់ក្នុងកែវឲ្យជិតពេញ ឈរឲ្យត្រង់ខ្លួន ដៃមួយកាន់កែវនោះ រួចលាតសន្ធឹងឲ្យត្រង់ចេញទៅ បើដៃស្ដាំឲ្យត្រង់ចេញទៅស្ដាំ បើដៃឆ្វេងឲ្យលាតត្រង់ចេញទៅឆ្វេង ព្យាយាមបង្គាប់កាយនិងដៃឲ្យនឹងនរបំផុត ឯចិត្តក៏ឲ្យនឹកតែដល់ទឹកក្នុងកែវនោះតែម្យ៉ាង។ ដំបូងទឹកក្នុងកែវនឹងក្រឡក មិននឹង ត្រូវព្យាយាមធ្វើឲ្យទាល់តែទឹកមិនក្រឡក។ វិធីនេះ អាចនឹងស៊ីពេលអស់ច្រើនថ្ងៃ ហើយត្រូវធ្វើវិធីនេះឲ្យសម្រេចដោយដៃម្ខាងសិនបានហើយ ទើបចាប់ធ្វើដៃម្ខាងទៀត បន្ទាប់មកទើបធ្វើទាំងពីរតែម្ដង។
Subscribe to:
Posts (Atom)