Tuesday, January 15, 2013

លំហាត់​ប្រូបាប

១. គេ​រៀបចំ​ឆ្នោត ១៥០​សន្លឹក​ដើម្បី​លក់​ឲ្យ​អស់​មុន​ពេល​ចេញ​ផ្ទៀង ដែល​ក្នុង​នោះ​មាន​ឆ្នោត​ត្រូវ​រង្វាន់​ចំនួន​ ៥​សន្លឹក។ មនុស្ស​ម្នាក់​ទិញ​ឆ្នោត​ចំនួន ១២​សន្លឹក​។ រក​ប្រូបាប​ដែល​៖
ក. គ្មាន​ត្រូវ​រង្វាន់​សោះ
ខ. ត្រូវ​រង្វាន់​យ៉ាង​តិច​មួយ​សន្លឹក
គ. ត្រូវ​រង្វាន់​ ២​សន្លឹក​គត់​។

២. សិប្បកម្ម​មួយ​មាន​ម៉ាស៊ីន​ ២​គ្រឿង ផលិត​វត្ថុ​ដូច​គ្នា​។ គេ​ដឹង​ថា ម៉ាស៊ីន​ទី១ ផលិត​វត្ថុ​បាន ៤៥% ដែល​ក្នុង​នោះ​មាន​ខូច ៣%​។ ចំណែក​ម៉ាស៊ីន​ទី​២ ផលិត​វត្ថុ​បាន ៥៥​% ដែល​ក្នុង​នោះ​ខូច ២​%​។
ក. តើ​ប្រូបាប​ដែល​មាន​វត្ថុ​ខូច ដោយ​ដឹង​ថា​ផលិត​ដោយ​ម៉ាស៊ីន​ទី១​ស្មើ​ប៉ុន្មាន​?
ខ. រក​ប្រូបាប​ដែល​មាន​វត្ថុ​ខូច​ក្នុង​ម៉ាស៊ីន​ទី​១
គ. រក​ប្រូបាប​ដែល​មាន​វត្ថុ​ខូច​ក្នុង​ម៉ាស៊ីន​ទី​២
ឃ. បើ​ម៉ាស៊ីន​ទាំង​ពីរ​ផលិត​បាន​វត្ថុ​ចំនួន ១០០០ តើ​ម៉ាស៊ីន​ទី១ ធ្វើ​ខូច​អស់​ប៉ុន្មាន​? ម៉ាស៊ីន​ទី​២​ធ្វើ​ខូច​អស់​ប៉ុន្មាន​?

៣. ប្រូបាប​ដែល​មនុស្ស​ម្នាក់​គាំ​ទ្រ​គណៈបក្ស A ស្មើ​នឹង ០.៦​។ គេ​ធ្វើ​ការ​ស្ទង់​មតិ​លើ​សំណាក​មួយ​ដែល​មាន​មនុស្ស ៨​នាក់​។ រក​ប្រូបាប​ដែល​៖
ក. ៣ នាក់​គាំ​ទ្រ​គណៈបក្ស A
ខ. ច្រើន​ជាង ៥​នាក់​គាំទ្រ​គណៈបក្ស A។

៤. ក្នុង​ល្បែង​បោះ​កាក់​មួយ គេ​នឹង​ទទួល​បាន​ប្រាក់ ២០០​រៀល បើ​កាក់​ផ្ងារ​ឡើង​ខាង​រូប​ក្បាល ហើយ​ទទួល​បាន​ប្រាក់ ១០០​រៀល បើ​កាក់​ផ្ងារ​ឡើង​ខាង​គ្មាន​រូប​ក្បាល​។ គេ​បោះ​កាក់​នោះ​ចំនួន​ ៨​ដង​។ គណនា​ប្រូបាប​ដែល​គេ​ទទួល​បាន​ប្រាក់​ទាំង​អស់ ១៥០០​រៀល​។ 

៥. នៅ​លើ​បន្ទាត់​ចំនួន គេ​ចេញ​ដំណើរ​ពី​គល់ ០ ទៅ​ទិស​ខាង​ស្ដាំ​មួយ​ប្រឡោះ បើ​គេ​បោះ​គ្រាប់​ឡុកឡាក់​មួយ​ចេញ​បាន​លេខ ១​ ឬ​លេខ​ ២​។ គេ​នឹង​ទៅ​ទិស​ខាង​ឆ្វេង​មួយ​ប្រឡោះ បើ​គេ​បោះ​បាន​លេខ​ផ្សេង​ទៀត​។ គេ​បោះ​គ្រាប់​ឡុកឡាក់ ៦​ដង។ គណនា​ប្រូបាប​ដែល​ធ្វើ​ឲ្យ​គេ​ត្រឡប់​មក​ដល់​គល់ ០ វិញ​នៅ​ពេល​គេ​បោះ​លើក​ទី ៦​។

៦. ប្រអប់​មួយ​មាន​ឆ្នោត​ ៩០​សន្លឹក ដែល​ចុះ​លេខ​ពី ១ ដល់ ៩០​។ គេ​ចាប់​យក​ឆ្នោត​មួយ​សន្លឹក​ដោយ​ចៃដន្យ​។
ក. គណនា​ប្រូបាប​នៃ​ព្រឹត្តិការណ៍​សន្លឹក​ឆ្នោត​នោះ​មាន​ចុះ​លេខ​គូ ឬ​ជា​ពហុគុណ​នៃ​៥​។
ខ. គណនា​ប្រូ​បាប​នៃ​ព្រឹត្តិការណ៍​សន្លឹក​ឆ្នោត​នោះ​មិនមែន​ជា​ពហុគុណ​នៃ ៥​។

៧. ក្នុង​កេស​មួយ​មាន​ដាក់​សៀវភៅ​គណិតវិទ្យា​ ៩​ក្បាល ដែល​ជា​សៀវភៅ​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី​៩​។​ លោកគ្រូ​បាន​យក​សៀវភៅ​ម្ដង​មួយ​ៗ​ចំនួន​បី​ដង​ឲ្យ​ទៅ​សិស្ស​ម្នាក់ ហើយ​រៀប​តាម​លំដាប់​នៃ​សៀវភៅ​នោះ​។ រក​ប្រូបាប​នៃ​ព្រឹត្តិការណ៍​ខាងក្រោម​៖
ក. សៀវភៅ​ទាំង​បី​បង្កើត​បាន​ជា​ចំនួន ៧៨៩​។
ខ. សៀវភៅ​ទាំង​បី​បង្កើត​បាន​ជា​ចំនួន​ចែក​ដាច់​នឹង ១២៥​។      

   


No comments:

Post a Comment