Saturday, January 19, 2013

ការ​ជ្រើសរើស​សម្លៀក​បំពាក់​ដ៏​សមរម្យ

ដើម្បី​ស្លៀក​ពាក់​ឲ្យ​បាន​សមរម្យ​ ត្រូវ​ចេះ​ជ្រើសរើស​សំលៀក​បំពាក់៖
សម្រាប់​បុរស៖ 
  • បុរស​មាឌ​តូច​ស្ដើង​ អាច​ជ្រើសរើស​បាន​តាម​ចិត្ត នូវ​កំណាត់​សំពត់​សម្រាប់​ធ្វើ​សម្លៀក​បំពាក់​។ ប៉ុន្ដែ ត្រូវ​ចៀស​វៀង​ កុំ​ប្រើ​កំណាត់​ដែល​មាន​ឆ្នូត​ធំ ឬ​ក្រឡា​ធំ ដែល​វាញ៉ាំង​មាឌ​យើង​ ឲ្យ​រឹត​តែ​តូច​ទៅ​ទៀត​។
  • បុរស​មាឌ​ទាប​ក្រអាញ ត្រូវ​ជ្រើសរើស​រក​កំណាត់​លាត ដែល​មាន​ពណ៌​ចាស់​ក្រម៉ៅ​ ឬ​មាន​ពណ៌​ឆ្នូត​តូចៗ​ហើយ​ជិត​ៗ​គ្នា មិន​ឆើត​ពេក​។
  • បុរស​មាឌ​ស្ដើង មាន​សេរីភាព​ក្នុង​ការ​ជ្រើសរើស​ពណ៌​បាន​គ្រប់​យ៉ាង​។
  • បុរស​មាឌ​ខ្ពស់​ក្រអាញ អាច​ជ្រើស​កំណាត់​អ្វី​ក៏​បាន​ដែរ លើកលែង​តែ​កំណាត់​មាន​ឆ្នូត​ធំ​ៗ មាន​ក្រឡា​ធំ​ៗ ហើយ​នឹង​ពណ៌​ឆើត​ហួស ដែល​វា​ញ៉ាំង​មាឌ​យើង ឲ្យ​រឹត​តែ​ធំ​ក្រ​អាញ​ថែម​ទៀត។ 
សម្រាប់​ស្ត្រី៖
  • មាឌ​តូច​ស្ដើង អាច​ជ្រើស​ពណ៌​អ្វី​ក៏​បាន​ដែរ ប៉ុន្តែ​មិន​ត្រូវ ឲ្យ​សម្លៀក​បំពាក់​នោះ​ ខ្លី ឬ​វែង​ពេក​ទេ​ ហើយ​ត្រូវ​ចៀសវាង កុំ​ប្រើ​កំណាត់​ណា ដែល​មាន​គំនូរ​ធំៗ ព្រោះ​វា​ញ៉ាំង​ឲ្យ​មាឌ​យើង ឲ្យ​រឹត​តែ​តូច​ទៅ​ទៀត​។
  • ស្ត្រី​មាឌ​ធំ​ស្ដើង អាច​ប្រើ​សម្លៀក​បំពាក់​បែប​ណា ក៏​បាន​ដែរ​ តែ​ត្រូវ​ស្ថិត​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​ភាពសមរម្យ ហើយ​ត្រូវ​ចេះ​បិទបាំង​ភាព​ស្គម​នៃ​ឆ្អឹង​ដង​​កាំបិត​ និង​ដៃ​។
  • ស្ត្រី​មាឌ​ធំ​ក្រាស់ ត្រូវ​ចៀសវាង​ពណ៌​ឆើត​ និង​គំនូរ​ធំ​ៗ​។ គេ​អាច​ប្រើ​ពណ៌​ខ្ចី​បាន​ ដោយ​ជ្រើស​រើស​ រាង​សម្លៀក​បំពាក់​។  

No comments:

Post a Comment